(កោះកុង)នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ វរសេនីយ៍ឯក ជួន សុភ័ក្រ មេបញ្ជាការរង ជានាយសេនាធិការ តំណាងឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ប៊កោះកុង បានដឹកនាំប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈថ្នាក់នាយចំណង់ ជូនសពលោកព្រិន្ទបាលឯក សុខ អូន មុខងារបុគ្គលិកបំរើការ ងវរសេនាតូចការពារព្រំដែនគោកលេខ៣ ដែលបានទទួលមរណភាពវេលាម៉ោង២១:៣៥ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
វរសេនីយ៍ឯក ជួន សុភ័ក្រ មេបញ្ជាការរង ជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករង កោះកុង បានសំដែងនូវការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពចំពោះការបាត់បង់កូនជាទីស្រឡាញ់នាពេលនេះ។ លោកមេបញ្ជាការរង ជានាយសេនាធិការ ក៏បានប្រគល់ថវិកាមិត្តជួយមិត្ត របស់តំបន់ប្រតិបត្តិការសឹករងកោះកុងចំនួន ៤.០០០.០០០ រៀល ជូនគ្រួសារនៃសពដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។
ក្នុងឱកាសនោះផងដែរ ក្រុមគ្រួសារសព បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហា តំបន់ប្រតិបត្តិការសឹករង កោះកុង ដែលតែងតែយកចិត្តទុកដាក់ដល់យោធិន និងគ្រួសារយោធិនក្រោមឱវាទនៅពេលជួបការលំបាក និងសូមជូនពរឱ្យជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕








