រដ្ឋបាលឃុំកោះស្ដេច
រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៩ ឆ្នាំទី២ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះស្ដេច ក្រោមអធិបតីភាព លោក សាយ ហេង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលេីកទី១៨ ឆ្នាំទី២ អាណត្តិទី៥
២.ពិនិត្យ និងអនុម័តរបាយការណ៍ ប្រចាំឆ្នាំ២០២៣
៣.របាយការណ៍ដែលនៅសេសសល់របស់ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល មេភូមិ និងសហគមន៍នេសាទសម្រស់កោះស្ដេច
៤.បែងចែកប្រាក់រង្វាន់ ឆ្នាំ២០២៣
៥.បញ្ហាប្រឈម និងដំណោះស្រាយ
៦.សេចក្ដីផ្សេងៗ
ដោយមានសមាសភាពចូលរួមពី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប្រធានសហគមន៍នេសាទ លោកមេភូមិពាមកាយ អនុភូមិកោះស្ដេច និងជំនួយការឃុំទាំងពីរ។
ថ្ងៃពុធ ១៥ កើត ខែមិគសិរ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣