រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងក្រុមការងារខេត្តកោះកុង និងខេត្តតំបន់ឆ្នេរ កំពត កែប ព្រះសីហនុ បានចូលរួមជាមួយអង្គភាពសម្របសម្រួលគម្រោង នៃក្រសួងទេសចរណ៍ (PCU/MOT)

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងក្រុមការងារខេត្តកោះកុង និងខេត្តតំបន់ឆ្នេរ កំពត កែប ព្រះសីហនុ បានចូលរួមជាមួយអង្គភាពសម្របសម្រួលគម្រោង នៃក្រសួងទេសចរណ៍ (PCU/MOT) ដឹកនាំដោយលោក យិន ណាត ប្រធាននាយកដ្ឋានវិនិយោគទេសចរណ៍ បានចុះទស្សនកិច្ចសិក្សាស្វែងយល់ ផ្លាស់ប្តូរ បទពិសោធន៍អំពីការគ្រប់គ្រងគោលដៅទេសចរណ៍នៅខេត្តចំប៉ាសាក់ ដែលជាខេត្តមួយក្នុងការអនុវត្ត គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងតំបន់មេគង្គ។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៦-០៩ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ ដោយក្នុងនោះក្រុមការងារក៏បានចូលជួបសំដែងការគួរសមជាមួយឯកឧត្តម អភិបាលខេត្តចំប៉ាសាក់ និងបានចុះសិក្សាស្វែងយល់ពីគម្រោងអភិវឌ្ឍអេកូទេសចរណ៍នៅភូមិដនដេត តំបន់ទឹកធ្លាក់ និងទឹកជ្រោះនានាដែលជាតំបន់ទេសចរណ៍ដ៏សំខាន់ក្នុងខេត្តចំប៉ាសាក់ និងបានប្រជុំពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍អំពីការអនុវត្តគម្រោងទេសចរណ៍ក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ក្រោមការគាំទ្រពីកម្មវិធីជំនួយធនាគារអភិវឌ្ឍន៍អាស៊ី ADB ។

អត្ថបទទាក់ទង