រដ្ឋបាលឃុំកោះស្ដេច ——————————————- លោកសាយ ហេង មេឃុំកោះស្តេចរួមជាមួយ ស្មៀនឃុំ លោកមេភូមិពាមកាយ មេភូមិព្រែកស្មាច់ បានយកថវិកាទៅឧបត្ថម្ភលោកប្រាំងវិត ក្រុមប្រឹក្សាឃុំភ្ញីមាសដែលរងនូវឧប្បត្តិហេតុភ្លើងឆេះផ្ទះកាលពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៣ ថវិកានោះរួមមាន÷ លោកសាយ ហេង ២០៥០០០៛ លោកស៊ន ស្រិញ ២០០០០០៛ លោក ចំរើន សុវិជ្ជា ៥០០០០៛ លោកឈីន វណ្ណា ៥០០០០៛ លោកយ៉ាង ចន្នី ៥០០០០៛ សរុប ៥៥៥,០០០ ៛ ទន្ទឹមនិងនោះ ព្រះតេជគុណ ព្រះចៅអធិការវត្តគិរីតេជោ ក៏បានឧបត្ថម្ភ ថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ។
ថ្ងៃសៅ ០៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣

