លោក កាយ ក្រុង ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ បានដឹកនំាសមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ ចូលរួមប្រជុំវិសាមញ្ញ លើកទី៦ ឆ្នាំទី២ ឣាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ស្ទឹងវែង ដោយមានសមាសភាពពីមេប៉ុស្ត៍ មេភូមិ អនុភូមិ សមាជិកភូមិ ទាំងពីរ និងប្រជាពលរដ្ឋ សរុបចំនួន ៣៣នាក់ ស្រី ០៨នាក់ លើរបៀបវារ:ដូចខាងក្រោម
១.ពិនិត្យកូរ៉ុមសម្រាប់កិច្ចប្រជុំ
២.ការបោះឆ្នោតជ្រើសរើស មេភូមិព្រែកស្វាយ តាមនីតិវិធី នៃសេចក្តីណែនាំលេខ ០០៤ សណន ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០០៦ របស់ក្រសួងមហាផ្ទៃ។
៣.បញ្ហាផ្សេងៗ
កិច្ចប្រជុំបានរៀបចំឡើងនៅសាលាសង្កាត់ស្ទឹងវែង វេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






