កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងវែង បានសហការជាមួយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ផ្នែកសណ្តាប់ធ្នាប់ និងអាជ្ញាធរភូមិ បានចុះធ្វើវេទិកាសាធារណៈគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពទាំង៧ចំនុច ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ។
+ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម
-ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ
-គ្មានអំពើលួចឆក់ប្លន់ ក្មេងទំនើង គ្មានល្បែងស៊ីសងគ្រប់ប្រភេទ និងគ្មានអំពើហឹង្សារក្នុងគ្រួសារ
-ថ្ងៃនេះ ថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍
-អំពីការទប់ស្កាត់នៃការឆ្លងវីរុសកូវីដ-១៩
បន្ថែមលើសពីនឹងទៀតគឺបានពន្យល់ពួកគាត់ដែលមានអត្តសញ្ញាណប័ណ្ណជិត ឬហួសសុពលភាព និងមានកូនអាយុចាប់ពី១៥ឆ្នាំឡើងអោយទៅបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណ នៅអធិការដ្ឋាននគរបាលក្រុង និងណែនាំពួកគាត់អោយទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ផងដែរ ។
ណែនាំពួកគាត់ពេលបើកបរម៉ូតូត្រូវមានកញ្ចក់មើលក្រោយ ពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ បើកបរតាមល្បឿនកំណត់ ហាមកុមារមិនទាន់គ្រប់អាយុមិនអោយបើកម៉ូតូ ។
*ប្រជាពលរដ្ឋចូលរួមចំនួន២០នាក់ ស្រី០៥នាក់
*មានការចូលរួមពីផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ផ្នែកសណ្តាប់ធ្នាប់ លោកមេភូមិ ប្រធានក្រុម និងប្រជាការពារ ។
ថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០:៣០នាទីព្រឹក។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




