លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងជាប្រធាន សាខាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានក្រុង សង្កាត់ និងសមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ព្រមទាំងលោក ប្រាក់ វិចិត្រ អភិបាលក្រុង និងលោក លោកស្រីអភិបាលរងក្រុង ព្រមទាំងមន្ត្រីរដ្ឋបាលក្រុង បានអញ្ជើញចូលរួមសួរសុខទុក្ខ និងបាននាំយកថវិកាមួយចំនួន និងផ្លែឈើមួយកន្ត្រក់ ឧបត្ថម្ភជូនលោក ឡោ ប៊ុនធឿន អតីតសមាជិកក្រុមប្រឹក្សាក្រុង ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង វេលាម៉ោង៩:៣០នាទីព្រឹក ថ្ងៃចន្ទ ១១ រោច ខែស្រាពណ៏ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




