ថ្ងៃចន្ទ ៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១០៖៣០ នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញ ចុះពិនិត្យទីតាំងដីដែលរដ្ឋបាលក្រុងខេមរភូមិន្ទ ផ្តល់ជូនសម្រាប់សាងសងអគារប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងវែង សមាសភាពចូលរួម ៖
– លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុង
– លោក យស់ ចាន់វិចិត្រ អធិការក្រុង
– លោក សាត សំអឿន នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់
ស្ទឹងវែង និងលោកនាយរងប៉ុស្តិ៍ ។
ទីតាំងដីស្ថិតនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង
ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





