ថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២៖៣០ នាទីរសៀល រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពលោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ។ សមាសភាពអញ្ជើញចូលរួមមាន លោកអភិបាលរងក្រុង លោកនាយករងរដ្ឋបាលក្រុង លោក លោកស្រីចៅសង្កាត់ កម្លាំងអធិការក្រុង កម្លាំងកងរាជអាវុធហត្ថក្រុង លោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំងបី លោក លោកស្រីមេភូមិទាំង១១ និងតំណាងភាស៊ីផ្សារដងទង់ សរុបចំនួន២៤ រូប ។ កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុង។
កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា ក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#










