តាតៃក្រោម,ថ្ងៃអង្គារ ៣ រោច ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំលោកស្រី ស៊ើត សុខុម សមាជិកក្រុមប្រឹក្សាឃុំ និងជាអ្នកទទួលបន្ទុក គ.ក.ន.កឃុំ ចុះសួរសុខទុក្ខ នឹងនាំយកនូវ អត្រានុកូលដ្ឋានសំបុត្រកំណើត ព្រមទាំងកាតវីង ជូនប្រជាពលរដ្ឋឈ្មោះ គិត គន្ធា ភេទ ស្រី អាយុ ៤៣ឆ្នាំ ដែលទើបតែសំរាលកូន ទីលំនៅបច្ចុប្បន្នភូមិ អន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។