លោកឧត្តមសេនីយ៍ត្រី ស សារ៉ាត ស្នងការរងផែនការងារសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ទោ ស្នងការខេត្តកោះកុង បាននាំយកអំណោយ ជាថវិកាលោកស្នងការ ជូនក្រុមគ្រួសារលោកវរសេនីយ៍ទោ ហ៊ិន សាម៉ន នាយរងការិយាល័យពន្លត់អគ្គីភ័យ ដែលលោកមានជំងឺជាទម្ងន់ កំពុងសំរាកព្យាបាល នៅគេហដ្ឋានស្ថិតនៅ ៖ ផ្ទះ 3D បុរីធូលន ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដេីម្បីសម្រួលក្នុងការព្យាបាល ។
ថ្ងៃអង្គារ ៣ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ June 6, 2023