រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការលើកលែងបង់កម្រៃសេវាសាធារណៈ សម្រាប់ការចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន នៃអគារសហកម្មសិទ្ធិ ចំពោះគម្រោងលំនៅឋានតម្លៃសមរម្យ និងការលុបប្រកាសលេខ ០៨៧ ដនស.ប្រក/នីក ស្តីពីការអភិវឌ្ឍដី

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការលើកលែងបង់កម្រៃសេវាសាធារណៈ សម្រាប់ការចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន នៃអគារសហកម្មសិទ្ធិ ចំពោះគម្រោងលំនៅឋានតម្លៃសមរម្យ និងការលុបប្រកាសលេខ ០៨៧ ដនស.ប្រក/នីក ស្តីពីការអភិវឌ្ឍដី។

កិច្ចប្រជុំនេះ មានការចូលរួមពី លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកនាយកទីចាត់ការ អង្គភាពពាក់ព័ន្ធផ្សេងទៀតបានចូលរួមផងដែរ។
ជាលទ្ធផល :
ក្រោយពីបានស្តាប់ធាតុចូលពីមន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធព័ន្ធរួចមក លោក សុខ សុទ្ធី ប្រធានកិច្ចប្រជុំបានសរុបអត្ថន័យដូចខាងក្រោម :
១/រដ្ឋបាលខេត្ត សូមគាំទ្រជាគោលការណ៍ទៅលើ លិខិតលេខ ៥១៥ ដនស/អ.ផ.គ.ច ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ដោយយោងថា ខេត្តកោះកុង មិនទាន់មានសេវាប្រភេទនឹងនៅឡើយ។
២/រដ្ឋបាលខេត្ត ឯកភាពជាគោលការណ៍លើ ការស្នើសុំលុបប្រកាសលេខ ០៨៣ ដនស/ប្រ.ក/នីក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយយោងថា កិច្ចការនេះមានការស្ទួនគ្នាជាមួយអនុក្រឹត្យលេខ ៤២ អនក្រ.មក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ។ ដោយយកអនុក្រឹត្យលេខ ៤២ នេះមកអនុវត្តលើកិច្ចការស្នើសុំការអភិវឌ្ឍដីជំនួសវិញ។
ថ្ងៃចន្ទ ២ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ June 5, 2023

អត្ថបទទាក់ទង