តំបន់ប្រតិបត្តិការសឹករងកោះកុង ចំណុះយោធភូមិភាគទី៣ សកម្មភាព របស់នាយទាហាន នាយទាហារង ពលទាហាន ចូលរួមធ្វើ សំណង់រោងឡាន និងពលកម្ម ក្នុងបរិវេណពីបញ្ជាការ ប្រចាំសប្តាហ៍។
(កោះកុង) ក្នុងសប្តាហ៍នេះលោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញចុះពិនិត្យ និងដឹកនាំ យោធិនចំណុះបញ្ជាការដ្ឋាន ដើម្បីធ្វើសំណង់រោងឡាន សម្រាប់ ដាក់រថយន្តដែលជាអំណោយ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។
ក្នុងឱកាសដែរលោកមេបញ្ជាការ បានមានប្រសាសន៍ថាដើម្បីអោយភារកិច្ចចំពោះមុខបានសម្រេចទៅតាមផែនការទាមទារអោយយោធិនគ្រប់រួបត្រូវចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីសាមគ្គីភាព និងភាពទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសំណូមពរភារកិច្ចដែលថ្នាក់លើ និងអង្គភាពប្រគល់ជូន។