ក្រុមការងារដើម្បីសាងសង់មណ្ឌលសុខភាព ឃុំជ្រោយស្វាយ សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ តាំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ ពិន នង ដែលបានជួយឧបត្ថម្ភថវិកាចំនួន ១,០០០ ដុល្លារ ដើម្បីចូលរួមកសាងមណ្ឌលសុខភាពនៅឃុំជ្រោយស្វាយ ។
ក្នុងនាមឯកឧត្តម យន្ត មីន និងក្រុមការងារដើម្បីសាងសង់មណ្ឌលសុខភាពឃុំជ្រោយស្វាយ សូមគោរពជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងក្រុមគ្រួសារ សូមមានសុខភាពល្អ ទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងជោគជ័យគ្រប់ភារកិច្ច។
ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣
(ដោយ វរសេនីយ៍ឯក ឃួន ច័ន្ទមុន្នី)