លោកឧត្ដមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋានស អ កខេត្ត អនុប្រធានមន្ទីរ សង្គមកិច្ចខេត្ត ប្រធាន អនុប្រធានគណកម្មាធិការស អ កស្រុកស្រែអំបិល ប្រធានកិត្តិយសស អ កឃុំជីខលេី នឹងប្រធានសាខាស អ កឃុំជីខលេីបាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភារៈរួមមានដូចខាងក្រោម :
១/ ថវិកាបេឡារណៈសង្គ្រោះចំនួន ៤លានរៀល។
២/ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិតិយសស អ កខេត្ដកោះកុងបានឧបត្ថម្ភថវិកាចំនួន ៥០មុឺនរៀល ។
៣/ លោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានគណកម្មាធិការស អ កខេត្តកោះកុងបានឧបត្ថម្ភអង្ករចំនួន ០២បាវតូច ស្មេី ៤៥គីឡូគ្រាមទឹកត្រី ១កេស ទឹកស៊ីអុីវ ១កេសនិងមី ១កេសតូច។
បានប្រគល់ជូនដល់គ្រួសារ នៃសពលោក ទោន គង់(ជនពិការ) ជាសមាជិកស អ កនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២២,១៧នាទី។
ថ្ងៃអាទិត្យ ៩ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ May 28, 2023