រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក វិន សារ៉េត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តកោះកុង បានចូលរួមត្រួតពិនិត្យអំពីដំណើរការប្រឡងប្រជែងជ្រើសរើស សិស្ស និស្សិត ឱ្យចូលបម្រើការងារនៅរដ្ឋបាលស្រុកគិរីសាគរ

លោក វិន សារ៉េត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តកោះកុងបានចូលរួមត្រួតពិនិត្យអំពីដំណើរការប្រឡងប្រជែងជ្រើសរើស សិស្ស និស្សិត ឱ្យយចូលបម្រើការងារនៅរដ្ឋបាលស្រុកគិរីសាគរ ក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់។
ដោយមានការចូលរួម ពីលោក អ៉ឹង វណ្ណារិន អនុប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានណែនាំដល់គណៈកម្មការរៀបចំការប្រឡងអោយយកចិត្តទុកដាក់ខ្ពស់អំពីដំណើរការប្រឡងឱ្យបានសមស្របទៅតាមគោលការណ៍ណែនាំរបស់ក្រសួង។
ចំពោះសិស្ស និស្សិតដែលបានដាក់ពាក្យស្នើសូមប្រឡងប្រជែងក្នុងក្របខណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់មាន ចំនួន ១២រូប ហើយដំណើរការប្រឡងបានបញ្ចប់នៅវេលាម៉ោង ១០:០០ នាទីព្រឹក ប្រព្រឹត្តទៅដោយរលូន។
ថ្ងៃអាទិត្យ ៩ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ May 28, 2023

អត្ថបទទាក់ទង