ថ្ងៃពុធ ៥ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៨ ៖ ៣០ នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការអតីតយុទ្ធជនកម្ពុជា ក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាព លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ។
សមាសភាពអញ្ជើញចូលរួមមាន ៖ សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង លោក លោកស្រី អភិបាលរងក្រុង លោកស្រីនាយករដ្ឋបាលក្រុង នាយករង លោក លោកស្រីប្រធានការិយាល័យនៃរដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីចៅសង្កាត់ ចៅសង្កាត់រទី១ ស្មៀន កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ និងមេភូមិទាំង១១ សរុបប្រមាណ៧១រូប ។
ពិធីប្រកាសនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




















