/ / /

លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា ដឹកនាំក្រុមការងារ អាជ្ញាធរឃុំប៉ាក់ខ្លង នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចផ្លូវកែងស្រែបង្គារ សរុបចំនួន០២គ្រួសារ

លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិ ការអនុសាខា និងលោកស្រី គង់ វាសនា អនុប្រធានគណៈ កម្មា ធិការអនុសាខា ដឹកនាំក្រុមការងារ អាជ្ញាធរឃុំប៉ាក់ខ្លង បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចផ្លូវកែងស្រែបង្គារ សរុបចំនួន០២គ្រួសារ មានឈ្មោះ លី គីមហេង ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះហៀង សម្បត្តិ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិ២ ឃុំប៉ាក់ខ្លង ។
សម្ភារដែលអនុសាខាផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ២០គក្រ គ្រឿងឧបភោគបរិភោគ០១កញ្ចប់ ព្រមទាំងថវិកាចំនួន២០០,០០០រៀល។
-ដោយឡែកលោក សុខ ភិរម្យ អភិបាលស្រុកបានឧបត្ថម្ភថវិកា ១០ម៉ឺនរៀល
-លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង ឧបត្ថម្ភថវិកាចំនួន១០ម៉ឺនរៀលផងដែរ ។ សរុបថវិកាចំនួន៤០០,០០០រៀល ។
ថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    17/11/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណរបស់ជ័យលាភីអង្គភាព ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ ២០២៤

  • រដ្ឋបាលស្រុកស្រែអំបិល/
    17/11/2025

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/11/2025

    តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក​ម៉េស ឈុន ប្រធានការិយាល័យអប់រំ យុវជន​និង​កីឡា លោក សាញ់ ណារិទ្ធ និងលោក សៅ សុផាន់ណា មន្ត្រីការិល័យយាអប់រំ យុវជន និងកីឡា បានចុះត្រួតពិនិត្យការបើកប្រាក់អាហារូបករណ៍ដល់សិស្សក្រីក្រដែលមិនមានប័ណ្ណសមធម៌ ឆ្នាំ២០២៤-២០២៥ នៅអនុវិទ្យាល័យពន្លឺវិជ្ជា និងវិទ្យាល័យបូទុមសាគរ

  • ហេង គីមឆន/
    15/11/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលស្ថិតនៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/11/2025

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំមន្រ្តីរាជការសាលាស្រុកបូទុមសាគរ និមានការចូលរួមពី អធិការដ្ឋានស្រុក កងរាជអាវុធហត្ថស្រុក ឧទ្យាជាតិបូទុមសាគរ​ អាជ្ញាធរឃុំអណ្ដូងទឹក ប្រជាការពារភូមិ យុវជនស.ស.យ.ក. យុវជនកាកបាទក្រហម និងលោកគ្រូ សិស្សានុសិស្សវិទ្យាល័យបូទុមសាគរ ចុះសម្អាតអនាម័យបរិស្ថាន បរិវេនរង្វង់មូលលោកតាព្រឹទ្ធាចារ្យ សាយ ភូថង និងតាមដងផ្លូវជាតិ៤៨ ក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ

  • ហេង គីមឆន/
    15/11/2025

    ខេត្តកោះកុង មានឱកាសការងារ ចំនួន ៦០៥ កន្លែង