ថ្ងៃអង្គារ ១២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ លោក អ៊ឹង គី ជំទប់ទី១ឃុំ តំណាងលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹក នាំស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ជំនួយការរដ្ឋបាលឃុំ និងអាជ្ញាធរភូមិ១ ចូលរួមសហការ ជាមួយក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីសិក្សាគម្រោងសាងសង់ផ្លូវបេតុងអារម៉េ១ខ្សែ ប្រវែង ៦០០០ ម៉ែត្រ នៅក្នុងភូមិ១ (ចំនុចឡាំដាំ) ទៅក្នុងភូមិ១ (ចំនុចកោះកាពិ) នៃឃុំកោះកាពិ ៕