រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ី នារីនេត ឣភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងកិច្ចប្រជុំ ដើម្បីប្រកាសសមាសភាពក្រុមការងារបច្ចេកទេស ដើម្បីកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចរវាងក្រសួងអភិវឌ្ឍន៍ជនបទ សាលាខេត្តកោះកុង និងមន្ទីរពាក់ព័ន្ធ

លោកស្រី អ៉ី នារីនេត ឣភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងកិច្ចប្រជុំ ដើម្បីប្រកាសសមាសភាពក្រុមការងារបច្ចេកទេស ដើម្បីកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចរវាងក្រសួងអភិវឌ្ឍន៍ជនបទ សាលាខេត្តកោះកុង និងមន្ទីរពាក់ព័ន្ធ

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូលទទួលបានសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដោយឡែកនៅខេត្តកោះកុង ក្រោមម្លប់សន្តិភាព និងស្ថេរភាពនយោបាយ ខេត្តកោះកុងទទួលបានសមិទ្ធផលធំៗ មានការវិនិយោគ និងមានការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈ។
ជាមួយនឹងសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បាននឹងកំពុងយកចិត្តទុកដាក់ផងដែរលើបងប្អូនជនជាតិដើមភាគតិច តាមរយៈការដាក់ចេញនូវសៀវភៅគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច សារាចរណែនាំ ស្តីពីនីតិវិធី និងវិធីសាស្រ្តអនុវត្តន៍គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍ និងការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច និងលិខិតបទដ្ឋានគតិយុទ្ធសំខាន់ជាច្រើនទៀត។ បច្ចុប្បន្ន បងប្អូនជនជាតិដើមភាគតិច ត្រូវបានលើកកម្ពស់កម្រិតជីវភាពរស់នៅ ឱ្យមានជីវភាពសមរម្យ រួមជាមួយនឹងការពង្រឹងសមត្ថភាព ចំណេះដឹង ការការពារ និងការផ្តល់ឱកាសជាច្រើនផ្សេងទៀត។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោក លោកស្រី ឱ្យបានជ្រាបថា ខេត្តកោះកុង ជាខេត្ដមួយក្នុងចំណោមខេត្ដនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានជនជាតិដើមភាគតិចរស់នៅផងដែរ ដូចជាក្នុងស្រុកថ្មបាំង ជាដើម។ ហើយបន្ទាប់ពីកិច្ចប្រជុំនេះ ក្រុមការងារនឹងចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពរស់នៅ ទំនៀមទំលាប់ប្រពៃណី រួមជាមួយនឹងការស្វែងរកដំណោះស្រាយនានាសម្រាប់ពួកគាត់ផងដែរ៕
ថ្ងៃចន្ទ ១១ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ May 15, 2023

ទិវាអន្តរជាតិនៃគ្រួសារ (International Day of Families)

អត្ថបទទាក់ទង