លោកជំទាវ មិថុនា ភូថង អភិបាល នៃអភិបាលខេត្តកោះកុង និងលោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់ផ្លូវជាតិលេខ៤៨ មានប្រវែង ១៤៨គីឡូម៉ែត្រ ចំនួន៤ ចំណុច ដូចជា÷
-ចំណុចទី១ ចាប់ពី ឃុំបឹងព្រាវ ស្រុកស្រែអំបិល ជាគីឡូម៉ែត្រ ០ ត្រួតពិនិត្យផ្លូវដើសាធារណៈ
-ចំណុចទី២ គីឡូម៉ែត្រ ៦០ ត្រួតពិនិត្យតំបន់ទំនប់ទឹកខ្ពស់
-ចំណុចទី៣ គីឡូម៉ែត្រ ១២០ ត្រួតពិនិត្យតំបន់ត្រូវកាយយកថ្មចេញ មកបំពេញទីតាំងដែលទាប។
-ចំណុចទី៤ គីឡូម៉ែត្រ ១៤២ ត្រួតពិនិត្យតំបន់ដែលមាន ៤គន្លងសម្រាប់យាន្តយន្ត។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ ទីតាំង៤គន្លងសម្រាប់យាន្តយន្ត បានចំនួន ៥កន្លែង។
គិតមកត្រឹមខែ មេសា ២០២៣ ផ្លូវជាតិលេខ៤៨ សម្រេចបាន ២៥.៥៧% ។ រយៈពេលសាងសង់នឹងត្រូវបន្ថែមពេល១២ខែទៀត ពីលើកាលកំណត់បញ្ចប់។
ថ្ងៃអាទិត្យ ១០ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ May 14, 2023
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (King Sihamoni's Birthday)
ទិវាអ្នកម្តាយ (Mother's Day)