ថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុង ក្រោមអធិបតីភាព លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ។
កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម៖
១/ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ។
២/ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំវិសាមញ្ញលើកទី១៤ អាណត្តិ ទី៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ។
៣/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ ប្រចាំខែមេសា ឆ្នាំ២០២៣ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ។
៤/ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្តីសម្រេចស្តីពី ការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្ម របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ។
៥/ ពិនិត្យពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្ដី សម្រេចស្តីពី ការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេសទេស របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ។
៦/ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្ដី សម្រេច ស្ដីពីការកែសម្រួលសមាសភាពគណៈកម្មការ គ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្នាំ២០២៣ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ ។
៧/ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្ដី សម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមការងារកសាងផែនការអភិវឌ្ឍន៍ ៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលក្រុងខេមរភូមិន្ទ។
៨/ ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងតារាងបែង ចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក មន្ទីរសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និង សង្កាត់ ទាំង៣ សម្រាប់ខែ មេសា ឆ្នាំ២០២៣ ។
៩/ បញ្ហាផ្សេងៗ
កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា ក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






















