ថ្ងៃព្រហស្បតិ៍ ៨ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ នាទីព្រឹក លោកស្រី ហ៊ីម សោភ័ណ នាយករដ្ឋបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងកែសម្រួលលើ កំណត់ហេតុកិច្ចប្រជុំសាញ្ញលើកទី៤៦ អាណត្តិទី៣ និងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៣ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ។
កិច្ចប្រជុំនេះបានរៀបចំនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






