/ / /

លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកម្លាំងប្រដាប់អាវុធទាំងបី និងលោក លឹម ឌី ចៅសង្កាត់ដងទង់ ព្រមទាំងកម្លាំងប៉ុស្តិ៍នគបាលសង្កាត់ដងទង់ ចូលរួមជាមួយគណៈកម្មាធិការ ស អ ក ខេត្តកោះកុង ដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធាន គណៈកម្មាធិការ ស អ ក ខេត្តកោះកុង

ថ្ងៃអង្គារ៍ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទី លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកម្លាំងប្រដាប់អាវុធទាំងបី និងលោក លឹម ឌី ចៅសង្កាត់ដងទង់ ព្រមទាំងកម្លាំងប៉ុស្តិ៍នគបាលសង្កាត់ដងទង់ ចូលរួមជាមួយគណៈកម្មាធិការ ស អ ក ខេត្តកោះកុង ដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធាន គណៈកម្មាធិការ ស អ ក ខេត្តកោះកុង ចូលរួមរំលែកទុក្ខ និងបាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភារៈរួមមានដូចខាងក្រោម៖

– ថវិកាបេឡារណៈសង្គ្រោះចំនួន៤លានរៀល។ -លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ជាប្រធានកិត្តិយស គណៈកម្មាធិការ ស អ ក ខេត្ដកោះកុង បានឧបត្ថម្ភថវិកាចំនួន៥០មុឺនរៀល ។
-ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធាន គណ:កម្មាធិការ ស អ ក ខេត្តកោះកុង បានឧបត្ថម្ភអង្ករចំនួន០២បាវតូច ស្មេី៤៥គីឡូគ្រាម ទឹកត្រី១កេះ ទឹកស៊ីអុីវ១កេះ និងមី១កេះតូច។
បានប្រគល់ជូនដល់គ្រួសារនៃសពលោក ង៉ែត សារិន (និវត្តជន)ជាសមាជិក ស អ ក នៅភូមិ១ សង្កាត់ដងទង់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង(ដែលគាត់បានទទួលមរណភាព កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដោយរោគាពាធ)។ សពបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានស្ថិតក្នុងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    24/05/2026

  • រដ្ឋបាលស្រុកថ្មបាំង/
    24/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុក និងមន្រ្ដីស្រុកថ្មបាំង អញ្ជើញចូលរួមកម្មវិធីរត់ប្រណាំងកម្សាន្ត រយៈចម្ងាយ ៤,៧គីឡូម៉ែត្រ និង ៧គីឡូម៉ែត្រ ដើម្បីអបអរសាទរ ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • ហេង គីមឆន/
    24/05/2026

    លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បរិច្ចាគថវិកាចំនួន ៨ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក ង៉ែត ឡឹង សមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ១លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក ទេព វិស្កុល អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ៥០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក សៅ សុគន្ធវារី អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ២០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦