ថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២៣វេលាម៉ោង ០២:៣០នាទីរសៀល រដ្ឋបាលសង្កាត់ដងទង់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩ ឆ្នាំទី១ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ ក្រោមអធិបតីភាពលោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់ ។ ដែលមានរបៀបវារៈដូច ខាងក្រោម ៖
១- ពិនិត្យពិភាក្សា និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ ប្រជុំក្រុមប្រឹក្សាសង្កាត់ ប្រចាំខែកុម្ភៈ។
២- ពិនិត្យពិភាក្សា និងអនុម័តលើរបាយការណ៍កាងារ រដ្ឋបាលសង្កាត់ប្រចាំខែ មីនា។
៣- ពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកមូលនិធិគាំទ្រផ្តល់សេវាឃុំសង្កាត់ និងផែនការសកម្មភាព ថវិកាឆមាសទី១ ឆ្នាំ២០២៣។
៤- ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់ គ.ក.ន.ក ប្រចាំខែកុម្ភៈ ។
៥- ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ ។
៦- ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់មេភូមិទាំង៤ ។
៧- បញ្ហាផ្សេង ៗ ។
កិច្ចប្រជុំនេះមានសមាជិកចូលរួមសរុបចំនួន ២៩នាក់ ,ស្រី ៩នាក់ ។
កិច្ចប្រជុំបានរៀបចំនៅសាលាសង្កាត់ដងទង់ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#









