ថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២៣វេលាម៉ោង ០២:៣០នាទីរសៀល រដ្ឋបាលសង្កាត់ស្ទឹងវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ ឆ្នាំទី១ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ ក្រោមអធិបតីភាពលោក កាយ ក្រុង ប្រធានក្រុមប្រឹក្សាសង្កាត់ ។
កិច្ចប្រជុំដណើការតាមរបៀបវារ:ដូចខាងក្រោម៖
-ពិនិត្យកូរ៉ុមសម្រាប់កិច្ចប្រជុំ
-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង កំណត់ហេតុប្រជុំខែមុន។
-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង របាយការណ៍អនុវត្តការងាររដ្ឋបាលសង្កាត់ប្រចាំខែមីនា ឆ្នាំ២០២៣។
-ផ្សេងៗ
កិច្ចប្រជុំបានរៀបចំនៅសាលាសង្កាត់ស្ទឹងវែង។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






