ថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទីព្រឹក លោក កាយ ក្រុង ចៅសង្កាត់ លោក ទូឡោះ រ៉សេត អនុភូមិស្ទឹងវែង និងលោក ឈុន ផាវ តំណាងប្រជាពលរដ្ឋ ៣៩គ្រួសារ បានចូលរួមប្រជុំពិភាក្សាលើសំណើសុំតបណ្តាញទឹកស្អាត នៅចំណុចខាងលិចផ្ទះលោក វន់ យ៉ង់ អតីតមេភូមិស្ទឹងវែង ក្រោមអធិបតីភាពលោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ខេត្ត។
កិច្ចប្រជុំបានរៀបចំនៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ខេត្តកោះកុង។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




