ថ្ងៃអាទិត្យ ១៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ៨:៣០នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញជាគណៈអធិបតីក្នុងទិវាវប្បធម្មជាតិ ៣មីនា លើកទី ២៥ ក្រោមប្រធាន(បទយុវជនដើម្បីវប្បធម៌ជាតិ ) ក្រោមអធិបតីភាពលោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។
សមាសភាពអញ្ជើញចូលរួមមាន លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង គណៈអ៊ីម៉ាន់ខេត្ត និងយុវជន ស ស យ ក ខេត្តកោះកុង សមាជិក សមាជិកាសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជាខេត្តកោះកុង ព្រមទាំងសាសនិកឥស្លាមជាច្រើនរូប។
ទិវានេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណសូរ៉ាវភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#









