ថ្ងៃចន្ទ ១រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១១:០០ នាទីព្រឹក លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងជាប្រធានសាខាសមាគមក្រុមប្រឹក្សាក្រុង សង្កាត់ បានដឹកនាំសមាជិក សមាជិកាក្រុមប្រឹក្សាក្រុង និងសង្កាត់ទាំងបីអញ្ជើញ សួរសុខទុក្ខ និងបាននាំយកថវិការបស់សាខាសមាគមចំនួន ៥០ម៉ឺនរៀល ជូនដល់លោក ញ៉ែម យី ចៅសង្កាត់រងទីមួយ សង្កាត់ស្មាច់មានជ័យ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#







