ថ្ងៃអង្គារ ១១ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ គណៈអភិបាលក្រុងខេមរភូមិន្ទ លោក លោកស្រីក្រុមប្រឹក្សាសង្កាត់ទាំងបី មេភូមិ អនុភូមិ បានអញ្ជើញចូលរួមក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៤ នៃទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩- ៧ មករា ២០២៣) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
មីទ្ទិញនេះបានប្រារព្ធធ្វើឡើងនៅសួនច្បារមុខសាលាខេត្តកោះកុង។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#


















