រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សេចក្តីជូនដំណឹង របស់រដ្ឋបាលក្រុងខេមរភូមិន្ទ ស្តីពី ការរៀបចំសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ឆ្នាំ២០២៣

យោងតាមខ្លឹមសារសេចក្ដីណែនាំលេខ ០០១/២៣ សណន របស់រដ្ឋបាលខេត្តកោះកុង ចុះថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣ ស្តីពីវិធានការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងប្រុងប្រយ័ត្នចំពោះអគ្គីភ័យជាយថាហេតុ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៣-២៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ហើយដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងបង្កលក្ខណ:ជូនប្រជាពលរដ្ឋបានកំសាន្តសប្បាយនៅទូទាំងក្រុងខេមរភូមិន្ទ ៖
អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក-លោកស្រី មន្ត្រីរាជការ ប្រជាពលរដ្ឋ អាជីវករ និងសិស្សានុសិស្សទាំងអស់ក្នុងក្រុងខេមរភូមិន្ទ ឲ្យបានជ្រាបដូចខាងក្រោម ៖

១- ហាមលក់ផាវ រឺអុជផាវ រំសេវ និងគ្រឿងផ្ទុះផ្សេងៗគ្រប់ប្រភេទ។

២- ត្រូវប្រុងប្រយ័ត្នភ្លើងទៀន ធូប ការតបណ្តាញអគ្គីសនី និងការដុតក្រដាស់សែនព្រេនដែលអាចបណ្ដាល
អោយមានអគ្គីភ័យកើតឡើង។

៣- ហាមនាំយកអាវុធ ឬប្រើប្រាស់អាវុធជាតិផ្ទុះ ចូលក្នុងក្រុង ។

៤- ហាមប្រើប្រាស់ និងជួញដូរគ្រឿងញៀនគ្រប់ប្រភេទ

៥- ហាមបើកបរយាន្តជំនិះគ្រប់ប្រភេទ ក្នុងស្ថានភាពស្រវឹង (បើស្រវឹង សូមកុំបើកបរ)។

៦- ហាមលេងល្បែងស៊ីសងគ្រប់ប្រភេទ និងការលេងល្បែងកំសាន្តបែបអាសអាភាស ដែលនាំអោយប៉ះពាល់ ដល់វប្បធម៌ និងប្រពៃណីជាតិ។

៧- ហាមបើកបររថយន្ត ឬម៉ូតូក្នុងល្បឿនលឿន ដែលបង្ករអោយមានគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ និង ការចតរថយន្តគ្មានរបៀបរៀបរយ បណ្ដាលអោយស្ទះចរាចរតាមដងផ្លូវសាធារណៈធ្វើ អោយខូចសណ្តាប់ធ្នាប់សង្គម ។

៨- គ្រប់កំលាំងសមត្ថកិច្ចរបស់ក្រុង អាជ្ញាធរសង្កាត់ ភូមិ ត្រូវបង្កើនកិច្ចការពារ ធានាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋ និងបង្ក្រាបអោយបាននូវសកម្មភាព លួច ឆក់ ប្លន់ អំពើឃាតកម្ម ចាប់ជំរឹត ការបាញ់បោះ និងការលេងល្បែងស៊ីសងគ្រប់ប្រភេទ ។

អាជ្ញាធរក្រុងសង្ឃឹម និងជឿជាក់ថាលោក-លោកស្រី មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នឹងអនុវត្ត តាមស្មារតីនៃសេចក្តីជូនដំណឹងនេះ អោយទទួលបានលទ្ធផលល្អប្រសើរចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។ សូមអរគុណ!

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

     

អត្ថបទទាក់ទង