រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ី នារីនេត​ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង​ បានជួបពិភាក្សាការងារជាមួយក្រុមការងាររដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

លោកស្រី អ៉ី នារីនេត​ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង​ បានជួបពិភាក្សាការងារជាមួយក្រុមការងាររដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោកស្រី អ៉ី នារីនេត​ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង​ បានជួបប្រជុំជាមួយក្រុមការងាររដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដេីម្បីស្វែងយល់​ និង​ចាត់ក្រុមការងារចុះពិនិត្យជាក់ស្តែងដល់ទីកន្លែង​ ដើម្បីប្រមូលព័ត៌មាន និងទិន្នន័យបន្ថែមពាក់ព័ន្ធទៅនឹងករណី​ ប្រជាជន​តំណាងឱ្យប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដែល​បានគោរពស្នើសូមប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ពិនិត្យសម្រេចកាត់ឈ្វៀលដីទំហំ ៤៣២,៣៥ហិកតា ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីផ្ដល់ដីកសិកម្ម ជូនប្រជាពលរដ្ឋបានកាន់កាប់អាស្រ័យផល និងស្នេីសូមធ្វើប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របតាមច្បាប់៕
ថ្ងៃពុធ ៥ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ January 11, 2023

អត្ថបទទាក់ទង