ថ្ងៃព្រហស្បតិ៍ ៧ កើត ខែបុស្ស ឆ្នាំខាលចត្វាស័កពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ ស្តីពីការរៀបចំសណ្តាប់ធ្នាប់សម្រាប់ពិធីបុណ្យឆ្លងឆ្នាំ នាពេលខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ចៅសង្កាត់ទាំងបីកងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ពន្ធ័ចំណុះរដ្ឋបាលក្រុង កិច្ចប្រជុំបានរៀបចំនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






