/ / /

គណៈកម្មាធិការលទ្ធកម្មក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពលោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការលទ្ធកម្មក្រុង

ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការលទ្ធកម្មក្រុង បានអញ្ជើញដឹកនាំលោក លោកស្រី អនុប្រធាន និងសមាជិកគណៈកម្មាធិការលទ្ធកម្មក្រុង ក្នុងកិច្ចប្រជុំស្តីពី ៖

  • ពិនិត្យ ពិភាក្សា វាយតម្លៃ និងប្រគល់ ទទួល សេវាអនាម័យបរិស្ថាន សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២
  • ពិនិត្យ ពិភាក្សា វាយតម្លៃ និងប្រគល់ ទទួលសំណង់ របស់គម្រោងជួសជុលលូមូលដោះទឹក ប្រវែង ៧៥០ម៉ែត្រ អង្កត់ផ្ចិត ០.៨ ម៉ែត្រ និងរីហ្គា ៤២កន្លែង ស្ថិតនៅភូមិ២ ភូមិ៣ សង្កាត់ស្មាច់មានជ័យ សម្រាប់ឆ្នាំ២០២២
  • ពិនិត្យ ពិភាក្សា វាយតម្លៃ និងប្រគល់ ទទួលសំណង់ របស់គម្រោងជួសជុលអាគាររដ្ឋបាលសាលាក្រុង ដែលមានទទឹង ៧.៥ ម៉ែត្រ បណ្តោយ ២២.៥ ម៉ែត្រ ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង សម្រាប់ឆ្នាំ២០២២
  • ពិនិត្យ ពិភាក្សា លើផែនការលទ្ធកម្ម ប្រចាំឆ្នាំ២០២៣
    កិច្ចប្រជុំបានរៀបចំនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    24/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមកម្មវិធីរត់ប្រណាំងដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តកោះកុង”

  • ហេង គីមឆន/
    24/05/2026

    សារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៩៣ឆ្នាំ ឈានចូល ៩៤ឆ្នាំ

  • ហេង គីមឆន/
    24/05/2026

    វរសេនីយ៍ឯក ប៉ែន សុភាព មេបញ្ជាការរង និងជាប្រធានក្រុមការងារយេនឌ័រ តំណាងលោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានដឹកនាំកម្លាំងយោធិននារី ចុះសួរសុខទុក្ខ លោកស្រីនាយចំណង់ ហេង សុខនី ជំនួយការការិយាល័យទី៥  ដែលកំពុងសម្រាកលំហែរមាតុភាព នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    24/05/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរឃុំចុះតម្លើងបដាដើម្បីអបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តុបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨

  • ហេង គីមឆន/
    23/05/2026

    អបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ សូមគោរពអញ្ជើញបងប្អូនសាធារណជន ចូលរួមទស្សនាកម្សាន្តចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១៨.០០តទៅ នៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/05/2026

    រដ្ឋបាលឃុំជីខលើ  និងរដ្ឋបាលឃុំជីខក្រោម បានដឹកនាំ យុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បានចូលរួមធ្វើអនាម័យតាមដងផ្លូវជាតិលេខ៤៨