ថ្ងៃព្រហស្បតិ៍ ៧ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកសិក្ខាសាលាជាមួយក្រុមប្រឹក្សាសង្កាត់ នៅថ្នាក់ក្រុង (ក្រុងខេមរភូមិន្ទ) ក្រោមអធិបតីភាពលោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោក ចា ឡាន់ ប្រធានសមាគមន៍ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង និងលោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុង ព្រមទាំងបានអញ្ជើញរួមមាន សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រីអភិបាលរងក្រុង នាយក/នាយករងរដ្ឋបាល
ប្រធាន/អនុប្រធានការិ. មន្ត្រីសាលាក្រុង សមាជិកក្រុមប្រឹក្សាសង្កាត់ទាំងបី មេភូមិ/អនុភូមិ(តំណាងប្រជាពលរដ្ឋ) ១១ រូប តំណាងសមាគមក្រុមប្រឹក្សាឃុំ/សង្កាត់ តំណាងទីចាត់ការផែនការ និងវិនិយោគខេត្ត
តំណាងទីចាត់ការហិរញ្ញវត្ថុខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងក្រុង ប្រធាន/តំណាងអង្គការក្នុងក្រុង សរុបប្រមាណ ៩៣រូប ។
សិក្ខាសាលាមានគោលបំណង
-ពង្រឹងសមត្ថភាពក្រុមប្រឹក្សាសង្កាត់ លើគោលការណ៍សំខាន់ៗ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
-បង្កើនការយល់ដឹងពីទស្សនទានសំខាន់ៗ នៃគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ពង្រឹងទំនាក់ទំនងអន្តររដ្ឋបាលថ្នាក់ក្រោមជាតិ។
-ផ្ដល់ឱកាស និងលទ្ធភាពដល់អ្នកពាក់ព័ន្ធនានានៅមូលដ្ឋាន បានពិភាក្សា និងស្វែងរកដំណោះ។
-ស្រាយលើបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍមូលដ្ឋាន ទទួលយកអនុសាសន៍ និងសំណូមពរពីប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប។
សិក្ខាសាលានេះបានតំណើរការទៅបានតាមរបៀបវារៈដូចខាងក្រោម ៖
១- ការអញ្ជើញមកដល់ និងចុះឈ្មោះអ្នកចូលរួម ២-ប្រកាសហេតុ គោលបំណង សមាសភាពអ្នកចូលរួម និងគណៈអធិបតី នៃសិក្ខាសាលា
៣-គោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា
៤-សុន្ទរកថាបើកសិក្ខាសាលាដោយលោកប្រធានក្រុមប្រឹក្សាក្រុង
៥-របាយការណ៍សម្រេចបានរបស់រដ្ឋបាលសង្កាត់រយៈពេល១១ខ (មករា-វិច្ឆិកា) ឆ្នាំ២០២២
៦-ធ្វើបទបង្ហាញលើប្រធានបទ និងបែងចែកក្រុមពិភាក្សាជាបីក្រុម
៧-សម្រាកអាហារសម្រន់
៨-ក្រុមនីមួយៗបង្ហាញលទ្ធផលរបស់ខ្លួន
៩-សំនួរ ចម្លើយ
១០-របាយការណ៍បូកសរុបលទ្ធផលនៃវេទិកា
១១-សុន្ទរកថាបិទសិក្ខាសាលាដោយលោកប្រធានក្រុមប្រឹក្សាក្រុង
១២-គោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជាជាកិច្ចបិទកម្មវិធី។
សិក្ខាសាលានេះបានរៀបចំនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




























