ថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឡុង សុខហេង ប្រធានការិយាល័យផែនការ និងគាំទ្រសង្កាត់ និងតំណាងសង្កាត់ទាំងបី ព្រមទាំងមេភូមិ បានចូលរួមសហការជាមួយក្រុមការងារថ្នាក់ខេត្ត ចុះស្រង់តម្លៃសម្ភារស្តង់ដាសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធខេត្តកោះកុង ឆ្នាំ២០២៣ ដោយបានចុះស្រង់ តាមទីតាំងលក់គ្រឿងសំណង់ផ្សេងៗមួយចំនួនក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានដូចខាងក្រោម ៖
– ទីតាំង ប៉ូឡូ
– ទីតាំង រស្មីអង្គរ
– ទីតាំង គីម ហុង
– ទីតាំង ហាក់ ឡេង
– ទីតាំង ម៉េង គ្រី
– ទីតាំង អ៊ឹង ហ៊ុយតុង
– ទីតាំង ចេង ឪ
– ទីតាំង ជា គីមងួន
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#







