ថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៣:៣០នាទីរសៀល លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុង និងលោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ ឧបករណ៍នេសាទ (អូប័រ និងម៉ាស៊ីន) ចំនួន២៣គ្រឿង ដល់បងប្អូនប្រជានេសាទក្រីក្រមកពី វង់កាថាក់ ១គ្រួសារ មកពីទួលគគីរ ៥គ្រួសារ មកពីកោះស្រឡៅ ២គ្រួសារ និងប្រជាពលរដ្ឋភូមិ៤ ចំនួន១៥គ្រួសារ និងបានប្រគល់ផ្ទះចំនួន២ខ្នង ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅភូមិ៤ សង្កាត់ដងទង់ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ។
ឧបករណ៍នេសាទ(អូប័រ ម៉ាស៊ីន និងផ្ទះ ) ទាំងនេះបានមកពីសប្បុរសជន ផ្តល់តាមរយៈលោកបណ្ឌិត រ៉ូស ម៉ានសះរី ប្រធានអង្គការមូលនិធិអាស៊ានដើម្បីអប់រំនឹងអភិវឌ្ឍន៍ ។
ពិធីនេះបានរៀបចំឡើងនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




















