ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញចុះត្រួតពិនិត្យទីលានផ្នូរយុទ្ធជន ខេត្តកោះកុង។
ក្នុងនោះដែរឯកឧត្តម បានធ្វើការកោតសរសើរដល់ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ជាប្រធានក្រុមការងារសាងសង់ ជួសជុលទីលានផ្នូរយុទ្ធជនខេត្តកោះកុង ដែលបានខិតខំប្រឹងប្រែងដឹកនាំសាងសង់ រហូតជិតបានសម្រេចជាស្ថាពរ និងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលខាងមុខក្រោមអធិបតីភាពដ៌ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ថ្ងៃចន្ទ ៧ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ October 31, 2022