ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរាជការ នៃរដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង សូមប្រកាសថ្កោល ទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត លើព្រះចេស្តា ព្រះករុណ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរទូទាំងប្រទេសថា “គ្មានមនសិកាជាតិ” និងជា “ជនក្បត់ជាតិ»។
ផ្អែកលើពាក្យសម្តីរបស់ទណ្ឌិត សម រង្ស៊ី ដែលបានផ្សព្វផ្សាយជាសាធារណៈបែបនេះ ទូលព្រះបង្គំ យើងខ្ញុំ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលក្រុងខេមរភូមិន្ទ មិនអាចទទួលយកបានជាដាច់ខាត និងថ្កោលទោសយ៉ាង ដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៊ី ដែលមានចរិតជាជនក្បត់ជាតិ តែងតែពោលពាក្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណា អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុង គង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុងឧត្តមជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ហើយការប្រមាថ ដ៏ ធ្ងន់ធ្ងរដល់ព្រះចេស្តារអង្គព្រះមហាក្សត្រ ជាទង្វើរំលោភបំពានលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងជា បទល្មើសព្រហ្មទណ្ឌ ដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ទូលព្រះបង្គំយើងខ្ញុំ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកំចាត់ចោលនយោបាយជ្រុលនិយមរបស់ ជនក្បត់ជាតិ ៣ជំនាន់ ឱ្យអស់ពីកម្ពុជា ដើម្បីរក្សាបាននូវសន្តិភាព ស្ថិរភាព និងសេចក្តីសុខរបស់ប្រជារាស្ត្រខ្មែរ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#


