ថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ៖ នៅវេលាម៉ោង ១០,០០នាទីព្រឹក លោក ឯម មុំ មេភូមិ១ លោក ម៉ិល សាយ អនុភូមិ១ បានចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង នាំយកអំណោយជា គ្រឿងឧបភោគបរិភោគ ទៅជូនគ្រួសារចាស់ជរា ឈ្មោះសូរ សេន ភេទស្រី អាយុ ៨៧ ឆ្នាំ អំណោយរួមមាន អង្ករ១បាវ , ទឹកសុទ្ធ១កេះ , ត្រីខ១យួរ , ទឹកត្រី ២ដប , ទឹកដោះគោ១កំប៉ុង និងថវិកា ៨ ម៉ឺនរៀល ស្ថិតនៅភូមិ ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#


