ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង ១១ ថ្ងៃត្រង់ លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំក្រុមប្រឹក្សាសង្កាត់ និងមេភូមិ អនុភូមិ បាននាំយកគ្រឿងឧបភោគបរិភោគ មួយចំនួន មានដូចជា៖
អង្ករ ១បាវ , មី១កេះ , ទឹកត្រី , ទឹកដោះគោ , ទឹកស៊ីអ៊ីវ និងថវិកាចំនួន ៤៦០,០០០ រៀល ( បួនរយហុកសិបពាន់រៀល ) យកទៅចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសព លោកពូ សុទ្ធ រឿន អាយុ ៦២ឆ្នាំ ទទួលមរណភាពកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដោយរោគាពាធ នៅភូមិ២ សង្កាត់ដងទង់ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#



