ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១១:០០នាទីព្រឹក លោក កាយ ក្រុង ចៅសង្កាត់ស្ទឹងវែង បានដឹកនាំក្រុមប្រឹក្សាសង្កាត់ មេភូមិ សមាជិកភូមិព្រែកស្វាយ ចុះទៅផ្តល់អំណោយសង្គ្រោះដល់ គ្រួសារក្រីក្រ រងគ្រោះដោយខ្យល់កន្រ្តាក់ ០១គ្រួសារ រស់នៅភូមិព្រែកស្វាយ អំណោយរបស់ គកនក សង្កាត់ រួមមាន÷
-អង្ករ ១០គ.ក
-មី(MAMA) ១០កញ្ចប់
-ត្រីខ ០១យួរ
-ទឹកត្រី ០១ដប
-ទឹកស៊ីអ៉ីវ ០១ដប
-ប្រេងឆា ០១ដប
-ស្ករស ០១គ.ក
-ប៊ីចេង ០១កញ្ចប់
-ថវិកា ៤០.០០០រៀល
*ហ្វីប្រូស៊ីម៉ង់តិ៍ ១៦សន្លឹក(អនុសាខាកាកបាទក្រហមក្រុង
*ថវិកាចៅសង្កាត់ផ្ទាល់ ៥០.០០០រៀល។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#



