ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង ៨៖០០នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុង និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម បានដឹកនាំក្រុមការងាររួមមាន៖ សមាជិកគណៈកម្មាធិការលទ្ធកម្ម ប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន អនាម័យ បរិស្ថានក្រុង និងលោក លោកស្រី ចៅសង្កាត់រង មេភូមិ អនុភូមិទាំងបីសង្កាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ជុំ សំអុល អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងលោក ហ៊ន គឹមហុង តំណាងមន្ទីរបរិស្ថានខេត្ត ចុះពិនិត្យ សកម្មភាពប្រមូលសំរាមរបស់សហគ្រាស ឬទ្ធីហ្គាប៊ែឆម៉ិន ឯ.ក ដែលប្រជាពលរដ្ឋយកទៅបោះចោលតាមដងផ្លូវវសាធារណៈក្នុងក្រុង ។ ក្នុងនោះដែរ លោក អភិបាល ក៏បានសំណូមពរដល់សហគ្រាសឲ្យជួយប្រមូលសំរាមដែលប្រជាពលរដ្ឋយកទៅបោះចោលនៅតាមចំណុចផ្សេង និងបានដាក់បំរាមហាមមិនឲ្យយកសំរាមមកបោះចោលបន្តទៀត ។
#សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាអនាម័យ បរិស្ថាន និងសោភ័ណ្ឌភាពក្រុងយើងទាំងអស់គ្នា# សូមអរគុណ!
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#













