ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៧,០០នាទីព្រឹក ក្រុមការងារចុះឈ្មោះបោះឆ្នោត (កចប) រដ្ឋបាលសង្កាត់ដងទង់ បានចាប់ផ្តើមបើកការិយាល័យទទួលចុះឈ្មោះជូនបងប្អូនប្រជាពលរដ្ឋដែលពុំទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ។ បើបងប្អូនពុំមានឯកសារគ្រាប់គ្រាន់សូមបងមកទំនាក់ទំនង នៅរដ្ឋបាលសង្កាត់ដងទង់ ។ រដ្ឋបាលសង្កាត់ដងទង់បានសហការជាមួយមន្រ្តីប៉ុស្តិ៍រដ្ឋបាលសង្កាតដើម្បីត្រៀបរៀបចំជួយបំពេញឯកសារជូនបងប្អូនប្រជាពលរដ្ឋ (ក៩) នៅកន្លែងការិយាល័យចុះឈ្មោះបោះឆ្នោតផ្ទាល់តែម្តងគឺដើម្បីជួយសម្រួលដល់បងប្អូន ប្រជាពលរដ្ឋកុំឱ្យខាតពេលវេលា និងខាតថវិកា ក្នុងការធ្វើដំណើរទៅមកប៉ុស្តិ៍រដ្ឋបាលសង្កាត់ ។
#សូមបងប្អូនដែលគ្រប់អាយុបោះឆ្នោត សូមអញ្ជើញមកចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា សូមអរគុណ!#
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#













