ថ្ងៃអង្គារ ៨ រោច ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ
២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទីព្រឹក លោក សៀង កក្កដា អភិបាលរង តំណាងឲ្យលោកអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការបញ្រ្ជាបការងារសន្តិសុខស្បៀង និងអាហារូបត្តម្ភ ក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ ឃុំ សង្កាត់ (CDP) និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់(CIP) ។ វគ្គបណ្តុះបណ្តាលនេះបានអញ្ជើញចូលរូមលោក លោកស្រី ក្រុមប្រឹក្សាសង្កាត់ទងបីចំនួន ៦រូប ។
វគ្គបណ្តុះបណ្តាលនេះបានរៀបចំនៅសាលប្រជុំសាលាខេត្ត។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#



