ថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង៩:១៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់បានសហការជាមួយអាជ្ញាធរភូមិ បានចុះធ្វើវេទិកាសាធារណៈអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចដល់ប្រជាពលរដ្ធ នៅក្នុង ភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម÷
១/ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន
២/ គ្មានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
៣/គ្មានគ្រោះថ្នាក់ចរាចរណ៍
៤/អំពីការបង្ការទប់ស្កាត់នៃការឆ្លងវីរុសcovid-19 ជាពិសេសប្រភេទវីរុសបំលែងថ្មីអូរមីក្រុង ដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ៣កុំ ៣ការពារ ជាប់ជានិច្ច។
+ដោយមានការចូលរួម:
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០៤ រូប លោកមេភូមិ ១
លោកអនុភូមិ ១ ប្រជាពលរដ្ធចំនួន ១៨នាក់ស្រី០៩នាក់។
ពិធីផ្សព្វផ្សាយនេះបានបញ្ចាប់នៅម៉ោង ៩:៤០នាទី ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






