ថ្ងៃចន្ទ ១៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុង និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជា ក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា សម្រាប់អាណត្តិទី៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាគរុគណ នៃកាយរឹទ្ធិជាតិកម្ពុជា។ មហាសន្និបាតនេះរៀបចំឡើងរយៈពេល០២ថ្ងៃ គឺថ្ងៃទី៩ និងទី១០ ខែតុលា ឆ្នាំ២០២២ ។
មហាសន្និបាតបានរៀបចំឡើងនៅសាលប្រជុំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#









