ថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង ៨:០០នាទីព្រឹក លោក សុប ប៉ាស្សារី នាយករដ្ឋបាលក្រុងខេមរភូមិន្ទ ចូលរួមសិក្ខាសាលាស្តីពីការធ្វើឱ្យប្រសើរឡើងការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរបស់រដ្ឋបាលក្រុង-ស្រុក ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងប្រមូលផ្ដុំបញ្ហាប្រឈមនានា ប្រមូលធាតុចូល និង កំណត់យន្តការរួមគ្នារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅធ្វើឱ្យប្រសើរឡើងនូវការងារគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជនរបស់រដ្ឋបាលក្រុង ស្រុក ។
សិក្ខាសាលារៀបចំឡើងនៅសណ្ឋាគារឯករាជ្យ វិថី២ធ្នូ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






