រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សៀង កក្កដា អភិបាលរង តំណាងឱ្យលោកអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំរដ្ឋបាលសង្កាត់ និងមេភូមិ ចុះប្រគល់ថវិកាជូនដល់ក្រុមគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៦គ្រួសារ

ថ្ងៃពុធ ៤ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ លោក សៀង កក្កដា អភិបាលរង តំណាងឱ្យលោកអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំរដ្ឋបាលសង្កាត់ និងមេភូមិ ចុះប្រគល់ថវិកាជូនដល់ក្រុមគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៦គ្រួសារ សង្កាត់ស្ទឹងវែងចំនួន ២គ្រួសារ សង្កាត់ដងទង់ ២គ្រួសារ និងសង្កាត់ស្មាច់មានជ័យចំនួន ២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ២,៥០០,០០០រៀល (ថវិការាជរដ្ឋាភិបាល ចំនួន ២ លានរៀល និងថវិកាបស់សម្តេចពិជ័យសេនា ទៀ បាញ់ ចំនួន ៥០០,០០០រៀល) ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង