បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងស្នើសូមអនុញ្ញាតច្បាប់លើកផ្ទាំងប៉ាណូ ចំនួន០២ទីតាំង របស់សកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ដែលទីតាំងទី១ មានបណ្តោយ ៣ម៉ែត្រ ទទឹង ២ម៉ែត្រ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង(មុខសកលវិទ្យាល័យផ្ទាល់) និងទីតាំងទី២ មានបណ្តោយ ៣ម៉ែត្រ និងទទឹង ២ម៉ែត្រ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង(ជាប់របងសាលាស្រុកមណ្ឌលសីមា)។ ក្រោយពីបានចុះពិនិត្យទីតាំងផ្ទាល់រួចមក ក្រុមការងារមន្ទីរជំនាញ និងអាជ្ញាធរក្រុង ស្រុក បានឯកភាពអនុញ្ញាតទៅតាមការស្នើសូមរបស់លោកនាយកសកលវិទ្យាល័យ៕
ថ្ងៃពុធ ៦ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ March 23, 2022